ព្រឹត្តិការណ៍

ប្រទេស​១២ ​នៅ​ទ្វីប​អាស៊ី​គ្មាន​សមុទ្រ ហៅ​នឹង​គេ

ទ្វីបអាស៊ី​ជាទ្វីប​មួយ​ ដែល​មាន​ឆ្នេរ​សមុទ្រ​វែង​ លំ​ដាប់ទី​បី​លើពិភព​លោក ដោយ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​សមុទ្រធំៗចំនួន​បី ហើយ​ក្នុងចំណោម​ប្រ​ទេស ​ដែល​ជាប់​សមុទ្រ​ទាំងនោះ ឥណ្ឌូនេស៊ី មាន​ឆ្នេរ​សមុទ្រ​វែងជាងគេ​បង្អស់ខណៈ​ប្រទេស​ ១២​ផ្សេង​ទៀត​ មិន​មាន​សមុទ្រ​នោះ​ទេ​។

ប្រទេស​ឥណ្ឌូនេស៊ី ​ជាប់​ជា​ប្រ​ទេស​មាន​ឆ្នេរ​សមុទ្រ​ វែង​ជាង​គេ​ក្នុង​ចំណោម​ប្រ​ទេស ​នៅ​ទ្វីប​អាស៊ី​គឺ​មាន​៩៥ ១៧៥​គីឡូ​ម៉ែត្រ។

ចំណែក​ប្រទេស​ទាំង​១២ ​នេះ​វិញ​គឺ​គ្មាន​សមុទ្រ​នឹង​គេ​ទេ។ ប្រ​ទេស​ទាំងនោះ​​គឺ អ៊ូសបេគីស្ថាន អាមេ​នី តួកម៉េនីស្ថាន កៀហ្ស៊ីស៊ីស្ថាន អាហ្វហ្កានីស្ថាន តាហ្ស៊ីគីស្ថាន ឡាវ ម៉ុងហ្គោលី កាហ្សាក់​ស្ថាន​ នេប៉ាល់ ប៊ូតាន់ និង​អាស៊ែ​បៃហ្សង់៕

ប្រភព៖ Sabay

Most Popular

To Top