សេអ៊ូល៖ គណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច បានសម្តែងការសោកស្តាយ ចំពោះបទបញ្ជារបស់មេដឹកនាំ កូរ៉េខាងជើងលោ កគីម ជុងអ៊ុន ក្នុងការកំទេចអគារនានា ដែលសាងសង់ដោយប្រទេស កូរ៉េខាងត្បូងនៅភ្នំ Kumgang នៅឆ្នេរសមុទ្រភាគ ខាងជើងប្រទេស។
ប៉ុន្តែគណបក្សប្រឆាំងកូរ៉េសេរី (LKP) ដែលជាគណបក្សប្រឆាំងដ៏ធំ បានប្រកាសបដិសេធគោលនយោបាយ ចូលរួមរបស់រដ្ឋាភិបាលសេរី ជាមួយប្រទេសកូរ៉េខាងជើង និងបានអំពាវនាវឱ្យលុបចោល។
មេដឹកនាំកូរ៉េខាងជើង បានរិះគន់គោល នយោបាយ របស់ ឪពុករបស់ លោក ដែលពឹងផ្អែកលើកូរេខាងត្បូង សម្រាប់ការអភិវឌ្ឍ រមណីយដ្ឋានភ្នំគូ Kumgang ដោយបញ្ជាឱ្យដកចេញនូវ “កន្លែងដែលមើលទៅមិន អំណោយផល” ទាំងអស់ដែលបានសាងសង់ ដោយកូរ៉េខាងត្បូង៕ដោយ ឈូក បូរ៉ា