ព្រឹត្តិការណ៍

មេដឹកនាំកូរ៉េខាងជើង-អាមេរិក នៅមានទំនាក់ទំនង ល្អប្រសើរនៅឡើយ បើទោះកិច្ចចរចាចុងក្រោយ បរាជ័យ

សេអ៊ូល៖ ទីប្រឹក្សា ក្រសួងការបរទេស កូរ៉េខាងជើងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងដោយ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ ដែលគ្រប់គ្រងដោយ រដ្ឋនេះថា ទំនាក់ទំនងរវាងមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅតែមានភាព ពិសេសនៅឡេីយ បេីទោះកិច្ចចរចាចុងក្រោយ ទទួលបរាជ័យ។

សេចក្តីថ្លែងការណ៍ របស់លោក Kim Kye Gwan ដែលបានឲ្យដឹងថាលោកបានជួបជាមួយលោក គីម ជុងអ៊ុន ប៉ុន្មានថ្ងៃមុននេះ បានកើតឡើង ប្រហែល ៣ សប្តាហ៍ បន្ទាប់ពីកិច្ចចរចាថ្នាក់ ការងារទ្វេភាគី ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ដែលបានបន្តនៅទីក្រុងស្តុកខុម កាលពីដើមខែ បន្ទាប់ពីការជាប់គាំង ជាច្រើនខែ បានបញ្ចប់ដោយគ្មាន ការរីកចម្រើន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង បានប្រាប់ទីប្រឹក្សាថាទំនាក់ទំនង “រវាងលោក និងប្រធានាធិបតី ត្រាំ គឺពិសេស” ដោយបានបង្ហាញថា ទីក្រុងព្យុងយ៉ាង នៅតែចង់រក្សាទំនាក់ទំនង ជាមួយទីក្រុងវ៉ាស៊ីនតោន៕ដោយ ឈូក បូរ៉ា

Most Popular

To Top