បរទេស៖ នេះជាលើកទី ២ ហើយក្នុង រយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ ដែលអ្នកបំផ្ទុះគ្រាប់បែកអាមេរិក គឺយន្តហោះទម្លាក់គ្រាប់បែក B-52 បានចូលមកជិតព្រំដែន ប្រទេសរុស្ស៊ី ហើយបានបង្ហាញខ្លួន ដើម្បីអនុវត្តការ បំផ្ទុះគ្រាប់បែក ដោយ ឧប្បត្តិហេតុមុន ដែលបានកើតឡើងកាលពីថ្ងៃទី ១៩ ខែតុលា។ នៅក្នុងឧប្បត្តិហេតុនោះ យន្តហោះចម្បាំង Su-27 របស់រុស្ស៊ី បានហោះប្រដេញយន្តហោះ USAF B-52H ដែលខិតមកជិតតំបន់គ្រីមៀ របស់រុស្ស៊ី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រភពពី PlaneRadar ដែលជាអ្នកត្រួតពិនិត្យ យន្តហោះ គឺ យន្តហោះ B-52H Stratofortress របស់អាមេរិក បានធ្វើពុតទម្លាក់គ្រាប់បែក នៅមូលដ្ឋាន របស់កងទ័ព ជើងទឹករុស្ស៊ី នៅផ្នែកខាងក្រៅនៃ Kaliningrad ។
ប្រភពខាងលើបានបង្ហាញពី យន្តហោះទម្លាក់គ្រាប់បែក អាមេរិក បានហោះឆ្លងកាត់ សមុទ្របាល់ទិក ដោយបត់ទៅភាគអាគ្នេយ៍ ទៅដែនអាកាសប្រទេសលីទុយអានី ហើយខិតទៅជិតចម្ងាយប្រមាណ ៤៥ គីឡូម៉ែត្រពីទឹកដីរុស្ស៊ី នៅភាគ ខាងកើត លើទីក្រុង Marijampole របស់លីទុយអានី៕ប្រែសម្រួលៈ ណៃ តុលា