ព្រឹត្តិការណ៍

ទាហានរុស្សីម្នាក់ បាញ់សម្លាប់កូនទាហានដូចគ្នា៨នាក់ នៅភាគខាងកើតប្រទេស

បរទេស: BBCចេញផ្សាយនៅថ្ងៃសុក្រទី២៥ ខែតុលាបានចុះផ្សាយថា មន្រ្តីយោធា រុស្ស៊ីម្នាក់បានបាញ់សម្លាប់ ទាហាន៨នាក់ និងរងរបួសយ៉ាងហោចណាស់ពីរនាក់ទៀត នៅលើមូលដ្ឋានយោធាមួយ នៅចុងបូព៌ានៃប្រទេសរុស្សី។

ការអះអាងដែលត្រូវបានធ្វើឡើង ដោយមន្ត្រីយោធារុស្សី ហើយបាននិយាយថា ទាហានម្នាក់ត្រូវបានចាប់ខ្លួន និងកំពុងសន្និដ្ឋានថាគេកំពុងមានបញ្ហា សុខភាពផ្លូវចិត្ត។ការបាញ់ប្រហារ បានកើតឡើងនៅក្នុងភូមិ Gorny ដែលនៅមិនឆ្ងាយពីទីក្រុង Chitaកាលពីល្ងាចថ្ងៃសុក្រ។

ឈ្មោះរបស់ទាហានរូបនោះ មិនត្រូវបានប្រកាសនោះទេ។ គេជឿជាក់ថារូបគេកំពុងធ្វើ ការងារក្នុងការយាមមូលដ្ឋាន នៅពេលហេតុការណ៍បានកើតឡើង។

មកដល់ពេលនេះអ្នកជំនាញ ដែលដឹកនាំដោយលោក អនុរដ្ឋមន្ត្រីការពារជាតិ រុស្សី Andrey Kartapolov បានធ្វើការហោះហើរទៅតំបន់នោះ ហើយដើម្បីបន្តធ្វើការ ស៊ើបអង្កេតឲ្យកាន់តែច្បាស់៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top