ព្រឹត្តិការណ៍

អាមេរិក នៅតែជំរុញឲ្យតួកគី ឈប់ទិញមីស៊ីលរុស្ស៊ី

បរទេស៖ មន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា សហរដ្ឋអាមេរិកនៅតែកំពុងពិភាក្សាគ្នា ជាមួយប្រទេសតួកគី ដើម្បីឲ្យ ទីក្រុង អង់ការ៉ា ដើរចេញពីការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី ប៉ុន្តែបានព្រមានប្រទេសតួកគីថា ការប្រឈមមុខ នឹងទណ្ឌកម្មជុំវិញបញ្ហានោះ នៅតែបន្តកើតមាន។

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិករូបនោះ បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “នៅតែមានការងារជំរុញ ឲ្យតួកគី ដើរចេញពីប្រព័ន្ធ ការពារមីស៊ីល៖ បិទវាចោល បញ្ជូនវាត្រឡប់ទៅវិញ បំផ្លាញវាចោល នេះជាអ្វីដែល អ្នកគួរធ្វើ។

នោះជាបញ្ហាដែលកំពុងតែកើតមាន យើងនិយាយអំពីសម្របសម្រួលជាថ្មី ការដោះស្រាយជាថ្មី និងការផ្សះផ្សារជាថ្មី គឺនៅមិននៅក្រៅតុចរចានោះទេ”។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត USNews ប្រព័ន្ធបាញ់ប្រព័ន្ធការពារមីស៊ីល បានចាប់ផ្តើមបញ្ជូន ទៅដល់ប្រទេសតួកគី នៅក្នុងខែកក្កដា ប៉ុន្តែនៅមិនទាន់បើកប្រើប្រាស់ នៅឡើយនោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top