ព្រឹត្តិការណ៍

ប៉ូលីសយោធារុស្ស៊ី ថែមទៀតបានទៅដល់ស៊ីរី ក្រោមកិច្ចព្រមព្រៀង សន្តិភាព ជាមួយតួកគី

បរទេស៖ រុស្ស៊ីបានបញ្ជូនប៉ូលីស យោធាបន្ថែមប្រហែល ៣០០នាក់ទៀត និងរថពាសដែកជាង២០គ្រឿង ទៅកាន់ប្រទេសស៊ីរី នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រោមកិច្ចព្រមព្រៀង មួយរវាងទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ ដែលបញ្ឈប់ការលុក លុយយោធា របស់ប្រទេសតួកគី ចូលទៅក្នុងប្រទេសស៊ីរី។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី Interfax បានដកស្រង់សម្តីក្រសួង ការពារជាតិ ទីក្រុងមូស្គូថា ប៉ូលីសយោធា ដែលមកពីតំបន់ Chechnya ប្រទេសរុស្ស៊ីភាគខាងត្បូង នឹងជួយដកកងកម្លាំងឃឺដ និងអាវុធរបស់ពួកគេ ទៅចម្ងាយ៣០គីឡូម៉ែត្រ ចេញពី ព្រំដែន តួកគី-ស៊ីរី។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ទីក្រុងអង់ការ៉ាបានចាត់ទុកកងកម្លាំង YPG ថាជាក្រុមភេរវករមួយក្រុម ដែលមានទំនាក់ទំនងនឹងពួកសកម្មប្រយុទ្ធឃឺដ ដែលបង្ក ការបះបោរមួយ នៅក្នុងប្រទេសតួកគីភាគអាគ្នេយ៍ ចាប់តាំងពីឆ្នាំ១៩៨៤មកម្ល៉េះ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top