វ៉ាស៊ីនតោន៖ នាយករងកងទ័ពជើង ទឹកអាមេរិកបានលើកឡើងថាមីស៊ីលផ្លោងដែលបាញ់ដោយនាវា មុជទឹករបស់កូរ៉េខាងជើង SLBM
អាចបង្កការ គំរាមកំហែង ដោយផ្ទាល់ដល់អាមេរិកដីគោក ដោយអំពាវនាវឱ្យរក្សាការយកចិត្ត ទុកដាក់លើសមត្ថភាពទាំងនោះ។
លោក Robert Burke អនុប្រធានផ្នែកប្រតិបត្តិការ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភចំពោះមីស៊ីល SLBMs របស់កូរ៉េ ខាងជើង ក្នុងសន្និសីទសារព័ត៌មាន មួយដែលធ្វើឡើងនៅរដ្ឋ Virginia កាលពីថ្ងៃសុក្រនេះបើយោងតាមវិទ្យុអាស៊ីសេរី (RFA) ។
កាលពីថ្ងៃទី០២ ខែតុលា កូរ៉េខាងជើងបានបាញ់សាក ល្បងប្រភេទថ្មីមួយប្រភេទ SLBM គឺ Pukguksong-3 ចេញពីដែនទឹកនៅឆ្នេរ សមុទ្រភាគ ខាងកើត របស់ខ្លួន។ វាត្រូវបានគេជឿជាក់ថា មានចម្ងាយហោះហើរជាង ២០០០ គីឡូម៉ែត្រឬវែងជាងនេះ បើប្រៀបធៀបទៅនឹងជំនាន់មុនៗ ៕
ដោយ ឈូក បូរ៉ា
