ភ្នំពេញ៖គម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីមួយ ដែលមានទីតាំងស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា បានចាប់ផ្ដើម ពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ ជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩នេះ ដោយមានប្រភេទ ផ្ទះពាណិជ្ជកម្មប្រភេទA និង ប្រភេទB ជាមួយនឹងការផ្តល់ជូនប័ណ្ណ លាភសំណាងពិសេស2999$ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់អតិថិជន។
លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអាម៉ូរី បានឲ្យដឹងថា គម្រោង បុរី អាម៉ូរី ៧មករានឹងត្រូវសាងសង់ឡើង លើផ្ទៃដី ៣២ ហិកតា ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូល តាមបណ្តោយ ផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦អា ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ ផ្លូវជាតិលេខ៥។
លោកបន្តថា តំបន់នេះ បានវិវឌ្ឍន៍ខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់ មានសក្ដានុពលលើការអភិវឌ្ឍវិស័យ អចលនទ្រព្យ។ អ្វីដែលពិសេសទៀតនោះ តំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ធ ល្អដូចនៅក្នុងទីក្រុង ដែលវាជាកត្តាទាក់ទាញឲ្យមនុស្ស ទៅរស់នៅច្រើន និងប្រកបអាជីវកម្ម។ ជាក់ស្ដែងតំបន់នេះ នាបច្ចុប្បន្ន នៅទីនោះប្រជុំដោយធនាគារ សាលារៀនអន្តរជាតិ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អៗ ជាច្រើនបម្រើឲ្យការរស់នៅកាន់តែប្រសើរ។ ហេតុផលទាំងនេះហើយ បានធ្វើឲ្យបុរី អាម៉ូរី ៧ មករា លេចរូបរាងនៅទីនេះ។
អគ្គនាយកបន្តទៀតថា បុរី អាម៉ូរី ៧មករា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាព ក្នុងការធ្វើការវិនិយោគ ទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។ នៅជុំវិញទីតាំងបុរី ពោរពេញ ដោយសក្កានុពល គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹកហ្គោលឌិនស៊ីធី ធំជាងគេ នៅអាស៊ី និងគម្រោងបុរីល្បីៗ ជាច្រើនទៀត។
ដើម្បីអបអរដល់ពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ អតិថិជនទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានដល់ទៅ ៥% + ១០% និងប័ណ្ណលាទសំណាង ២,៩៩៩$ ព្រមទាំងទទួលបានឱកាសបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដល់ច្រើនសន្ធឹកសន្ធាប់។ ហើយនឹងទទួលបានបន្ថែមជាមួយ នឹងប័ណ្ណបញ្ចុះតម្លៃ ៣,០០០ ដុល្លារសម្រាប់ការទិញផ្ទះ ពាណិជ្ជកម្មប្រភេទA និង ប្រភេទB ដែលនឹងដាក់លក់ ក្នុងកម្មវិធីបញ្ចុះបឋមសិលាបើក ការដ្ឋានសាងសង់នេះ ។
សូមជម្រាបថា ប្រភេទដីឡូតិ៍នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ជម្រើសទី១ ដីទំហំ ៥ម X ២០ម
ជម្រើសទី២ ដីទំហំ ១០ម X ២០ម
ជម្រើសទី៣ ដីទំហំ ២០ម X ៣០ម
ប្រភេទផ្ទះនៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2
ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1
វីឡាកូនកាត់ E0+E1+E2
គួរបញ្ជាក់ថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែល ផ្តល់ប្រាក់ចំណេញ និងមានភាពទទួល ខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍន៍ គម្រោងរបស់ខ្លួន អោយបានល្អប្រសើរ និងតាមផែនការ ច្បាស់លាស់ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង ទូរស័ព្ទ៖ 089 999 996៕