បរទេស៖អគ្គសេនាធិការ ចម្រុះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះយោធា ចិនមួយគ្រឿង បានហោះចូលក្នុងតំបន់ កំណត់ការពារដែនអាកាស របស់ប្រទេសកូរ៉េខាងត្បូង ក្រោយពីការបញ្ជូនដំណឹង ជាមុន នៅថ្ងៃអង្គារនេះ។
យោងតាមសម្តីមន្ត្រីកូរ៉េខាងត្បូង យន្តហោះដែលគេជឿថា ជាយន្តហោះដឹកជញ្ជូន Y-9 នោះ បានបញ្ជូនសេចក្តីជូនដំណឹង ជាមុន នៅមុនពេលហោះចូលក្នុងតំបន់ កំណត់ការពារ ដែនអាកាសកូរ៉េខាងត្បូង ចំនួនពីរលើក នៅលើដែនទឹកជិតកោះ Jeju ភាគខាងត្បូងប្រទេស ហើយយន្តហោះនោះ បានស្ថិតនៅក្នុងតំបន់នោះ ប្រហែលចំនួន៧៧នាទី។
គួរបញ្ជាក់ថា យន្តហោះយោធារបស់ ប្រទេសចិន បានហោះហើរចូលក្នុងតំបន់ កំណត់ការពារដែនអាកាស របស់ប្រទេសកូរ៉េខាងត្បូងជាង ២៥លើក នៅក្នុងឆ្នាំនេះ ប៉ុន្តែនេះគឺជាលើកទីមួយហើយ ដែលប្រទេសចិនជូនដំណឹង អំពីការហោះហើរបែបនេះ នៅពេលហោះហើរចូល ក្នុងតំបន់កំណត់ការពារ ដែនអាកាស៕ ប្រែសម្រួល៖ប៉ាង កុង