ដៃគូល្អឥតខ្ចោះ របស់ស្រាបៀរកម្ពុជា ក្រុម Manchester City ដែលជាក្រុមបាល់ទាត់ លើកពាន English Premiere League ពីររដូវកាលជាប់គ្នា នឹងត្រៀមប៉ះជាមួយក្រុមបាល់ទាត់ Southampton នៅថ្ងៃសៅរ៍ទី ២ ខែ វិច្ឆិកានេះ វេលាម៉ោង ១០ យប់ម៉ោងក្នុងព្រះរាជាណាចក្រកម្ពុជា។
ការជួបគ្នានេះគឺធ្វើឡើង ក្រោយក្រុម Manchester City បានស៊ុតបញ្ចូលទីចំនួន ២គ្រាប់យកឈ្នះ ក្រុមបាល់ទាត់ Crystal Palace កាលពីថ្ងៃសៅរ៍ទី១៩កន្លងទៅ។ គួររម្លឹកថាគ្រាប់បាល់ទីមួយ សម្រាប់ការប្រកួតជាមួយក្រុម Crystal Palace រកបានដោយកីឡាករGabriel Jesus និងទីពីរដោយកីឡាករ David Silva។
លោកម៉ៃឃើល សុវណ្ណ តំណាងស្រាបៀរកម្ពុជា បានឱ្យដឹងថា៖« ក្នុង នាមជាដៃគូជាមួយក្រុម Manchester City ខ្ញុំមានជំនឿចិត្តថាការប៉ះគ្នានៅថ្ងៃសៅរ៍ជាមួយក្រុម Southampton ក្រុម Manchester City ប្រាកដជាអាចស៊ុតបញ្ចូលទីដណ្តើមពិន្ទុខ្ពស់និងបន្តជួបជាមួយក្រុមខ្លាំងៗដើម្បីសាងប្រវត្តិសាស្ត្រជើងឯកជាបន្តទៀត»។
លោកក៏បានលើកទឹកចិត្ត អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ទាំងអស់ចូលរួមទស្សនាការប្រកួតបាល់ទាត់ English Premiere League នេះដែលមានការផ្សាយជូនទស្សនានៅតាមកញ្ចក់ទូរទស្សន៍ CTN, និង MYTV នៅតាមពេលដូចបានជម្រាបជូនខាងលើ៕