ព្រឹត្តិការណ៍

កូរ៉េខាងជើងបាញ់តេស្ត មីស៊ីលពីរគ្រាប់ ចូលក្នងសមុទ្រខាងកើត

បរទេស៖អគ្គសេនាធិការនៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តអាវុធពីរគ្រាប់ ចូលទៅក្នុងដែនសមុទ្រខាងកើត កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលមិនមានភាពវិវត្តរីកចម្រើនទៅមុខ ក្នុងកិច្ចពិភាក្សា លុបបំបាត់នុយក្លេអ៊ែ ជាមួយសហរដ្ឋអាមេរិកនិងភាពរកាំរកូសក្នុងចំណងមិត្តភាពអន្តរកូរ៉េ។


នៅក្នុងសេចក្តីប្រកាសព័ត៌មានដ៏សង្ខេបមួយ អគ្គសេនាធិការកូរ៉េខាងត្បូងបាននិយាយប្រាប់ថា អាវុធទាំងពីរគ្រាប់នោះ គឺត្រូវបានបាញ់ចេញពីតំបន់នៅក្នុងខេត្ត South Pyongan កាលពីពេលរសៀល ហើយនិងបានបន្ថែមថា “យោធារបស់យើង កំពុងតែធ្វើការតាមដានឃ្លាំមើលស្ថានភាព ក្រែងមានការបាញ់បន្ថែមទៀត និងត្រៀមរក្សាគោលជំហរឲ្យរួចរាល់។


គួរបញ្ជាក់ថា នេះគឺជាលើកទី១២ ដែលកូរ៉េខាងជើងបាញ់តេស្តសាកល្បងអាវុធបែបនេះ នៅក្នុងឆ្នាំនេះ ដោយការបាញ់តេស្តជាចុងក្រោយ នៅថ្ងៃទី០២ ខែតុលា បាញ់សាកល្បងប្រភេទថ្មីនៃមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ឈ្មោះ Pukguksong-3 ពីដែនទឹកនៅក្បែរតំបន់ឆ្នេរខាងកើត៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top