ព្រឹត្តិការណ៍

ការស្រាវជ្រាវថ្មី៖ ឆ្នាំ២០៥០ ទីក្រុងបាងកក អាចនឹងលិចក្រោមទឹក, វៀតណាមខាងត្បូង អាចលិចទាំងស្រុង

បរទេស៖ ការកើនឡើងនៃទឹកសមុទ្រអាចប៉ះពាល់៣ដង ច្រើនជាងមុន នៅត្រឹមឆ្នាំ ២០៥០ បើយោងតាមការស្រាវជ្រាវថ្មីនេះ វាបានគំរាមកំហែងដល់មនុស្សទាំងអស់ ប៉ុន្តែលុបចោល (លិច) ទីក្រុងឆ្នេរសមុទ្រធំ ៗ មួយចំនួនរបស់ពិភពលោករួមទាំង ទីក្រុងបាងកក ប្រទេសថៃផងដែរ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកនិពន្ធនៃកាសែតមួយ ដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ បានបង្កើតវិធីត្រឹមត្រូវក្នុង ការគណនាកម្ពស់ដីដោយផ្អែកលើការ បកស្រាយពីផ្កាយ រណបដែលជាវិធីស្តង់ដារ នៃការប៉ាន់ស្មានពីផលប៉ះពាល់ នៃការកើនឡើងនៃកម្ពស់ ទឹកសមុទ្រលើតំបន់ធំៗ ហើយបានរកឃើញថា តួលេខមុនគឺមានសុទិដ្ឋិនិយម ខ្លាំងពេក។

ចំណែកការស្រាវជ្រាវថ្មីនេះបានបង្ហាញថា មនុស្សប្រហែល ១៥០ លាននាក់ បច្ចុប្បន្ននេះកំពុងរស់នៅលើដី ដែលនឹងស្ថិតនៅក្រោមខ្សែទឹកជំនោរខ្ពស់ នៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះ។

ប្រទេសវៀតណាមខាងត្បូង ក៏អាចបាត់ទៅវិញទាំងអស់ផងដែរ។ ប្រជាជនជាង ២០ លាននាក់នៅក្នុងប្រទេសវៀតណាម ដែលស្ទើរតែមួយភាគបួន នៃចំនួនប្រជាជនរស់ នៅលើដី ដែលនឹងត្រូវជន់លិច។

ភាគច្រើនក្នុងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងរលាយបាត់៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top