ព្រឹត្តិការណ៍

រុស្សីនិងតួកគី ចាប់ផ្តើមធ្វើការល្បាតរួមគ្នា ក្នុងតំបន់មួយចំនួននៅស៊ីរី

បរទេស: នៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះ ប្រទេសតួកគីនិងរុស្ស៊ី បានចាប់ផ្តើមល្បាតរួមគ្នា នៅភាគពាយព្យនៃប្រទេសស៊ីរី ហើយក្រោមកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា របស់តួកគី ប្រឆាំង នឹងក្រុមឧទ្ទាមឃឺដស៊ីរី និងត្រូវបានបង្ខំឱ្យដកចេញ ពីតំបន់ព្រំដែន បន្ទាប់ពីការលុកលុយ របស់ក្រុងអង់ការ៉ា។

ការល្បាតរួមគ្នានេះផងដែរ នឹងគ្របដណ្តប់លើផ្នែកពីរគឺនៅ ភាគខាងលិចនិងខាងកើត នៃតំបន់ប្រតិបត្តិការរបស់ប្រទេសតួកគី នៅក្នុងប្រទេសស៊ីរីផងដែរ ដែលវាមានជម្រៅ ប្រមាណជា១០គីឡូម៉ែត្រពីព្រំដែន។

ក្នុងនោះគេបានដឹងមកហើយថា កងទ័ពតួកគីនិងយុទ្ធជនប្រឆាំងស៊ីរី ដែលជា សម្ព័ន្ធមិត្ត ឥឡូវនេះបានត្រួតត្រាទីប្រជុំជន Tal Abyad, Ras al-Ayn និងភូមិក្បែរនោះផងដែរ។

ទោះបីជាយ៉ាងណាក្តីយោងតាម សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស កាលពីថ្ងៃអង្គារបានឱ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការល្បាត នឹងមិនរាប់បញ្ចូលទីក្រុង Qamishli នោះទេ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top