ព្រឹត្តិការណ៍

ក្រុមហ៊ុនអាកាសចរណ៍របស់ហ្វីលីពីន ចំណាយប្រាក់ជិត៥ពាន់លានដុល្លារ បញ្ជាទិញយន្តហោះពី Airbus

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមហ៊ុនអាកាសចរណ៍បាននិយាយឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនអាកាសចរណ៍ Cebu Air Inc របស់ប្រទេសហ្វីលីពីន បានបញ្ចេញសាច់ប្រាក់ដើម្បីទិញយកយន្តហោះចំនួន១៦គ្រឿងសម្រាប់ការហោះហើររយៈចម្ងាយឆ្ងាយពីក្រុមហ៊ុន Airbus គឺយន្តហោះប្រភេទ Airbus A330neo ដែលមានទឹកប្រាក់ចំនួន៤,៨ពាន់ លានដុល្លារអាមេរិក ដែលមាននៅក្នុងតារាងតម្លៃ ។


អ្នកចាត់ចែងថវិកា បានប្រតិបត្តិការលើយន្តហោះចំនួន៧៤គ្រឿង ដែលភាគច្រើនជាប្រភេទ Airbus A320 ស្ថិត ក្រោមស្លាកយីហោរបស់ក្រុមហ៊ុន Cebu Pacific ទោះបីជាប្រភេទយន្តហោះដែលស៊ីសាំងច្រើន និងបានកំណត់សម្រាប់ការរត់លើផ្លូវដ៏សំខាននៅក្នុងរដ្ឋធានីហ្វីលីពីនក្តី ។


នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញដោយ Cebu Air បានឲ្យដឹងថា កាលបរិច្ឆេទសម្រាប់ការនាំយកយន្ត ហោះទាំងនោះ នឹងធ្វើឡើងនៅចន្លោះឆ្នំា២០២១ និងឆ្នាំ២០២៤ ហើយយន្តហោះប្រភេទ A330neo ចំនួន១៦ គ្រឿង នឹងត្រូវដាក់ពង្រាយតាមផ្លូវរត់នៅក្នុងប្រទេស ហ្វីលីពីន នៅអាស៊ី អូស្ត្រាលី និងមជ្ឈិមបូព៌ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top