ព្រឹត្តិការណ៍

អ៊ីរ៉ង់ គំរាមថា នឹងវាយប្រហារទៅលើអាមេរិក បើសិនជាក្រុងវ៉ាស៊ីនតោន នៅតែបន្តប្រឆាំងមកលើខ្លួន

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អ្នកនាំពាក្យកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលីថ្ងៃអាទិត្យថា កងកម្លាំងរបស់អ៊ីរ៉ង់ នឹងដាក់គោលដៅសហរដ្ឋ អាមេរិក និងសម្ព័ន្ថមិត្តរបស់ខ្លួន ក្នុងករណីដែលមានការប្រឆាំងអ៊ីរ៉ង់ ដោយក្រុងវ៉ាស៊ីនតោន ។


លោក Abolfazl Shekarchi ត្រូវបានដកស្រង់ដោយ Press TV ថា “គ្រប់កន្លែង និងដែនដីជាច្រើនដែលជា ប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន នឹងគំរាមកំហែង (ក្នុងករណីប្រឆាំងនឹងអ៊ីរ៉ង់) ខណៈដែលអ៊ីរ៉ង់ នឹងធ្វើអ្វីៗចំពោះបញ្ហានេះ” ។


លោក Shekarchi បានបញ្ជាក់ថា “បើទោះបីជា ប្រទេសមិនមានការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្គ្រាមក្តី (ប្រឆំងនឹងអ៊ីរ៉ង់) ប៉ុន្តែ ដែនដីរបស់ខ្លួនធ្លាប់បានកាន់កាប់ដោយសត្រូវ យើងនឹងធ្វើការពិចារណាថា អ៊ីរ៉ង់ និងគំរាមកំហែងដល់អ្នកដែលបង្ករឿង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top