ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វក្រាស់ ឬអណ្តើកសមុទ្រមួយក្បាល ទម្ងន់៩គីឡូក្រាម ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលមានបំណងចូលរួមអភិរ័ក្ស ជាមួយលោកឧកញ៉ា ។
ក្នុងឱកាសនាំយកសត្វអណ្តើកទៅព្រលែងនេះ ដែលធ្វើឡើងកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា នេះជាការព្រលែងសត្វក្រាស់ ឬអណ្តើកសមុទ្រលើកទី១០៩ ។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វក្រាស់ ឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វក្រាស់ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕







