បាងកក៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានជំរុញឱ្យប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីន ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ១៩៦៥ ដែលត្រូវបានរៀបចំឡើងដើម្បីដោះស្រាយរាល់បញ្ហាសំណងក្នុងសម័យសង្គ្រាម ចំពេលមានជម្លោះដែលកំពុងកើតមាន។
លោកអាបេ និងលោកមូ ន បានជួបប្រជុំគ្នានៅជាយក្រុងបាងកក នៅពេលដែលទំនាក់ទំនងទ្វេភាគីបានចុះខ្សោយដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំជុំវិញសំណងពលកម្មក្នុងសម័យសង្គ្រាមដែលបានកើតឡើងនៅក្នុងចន្លោះពាណិជ្ជកម្ម ១ភាគ ១០។

នេះជាលើកទីមួយហើយដែលមេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នាចាប់តាំងពីមេដឹកនាំទាំងពីរ មានការប្រជុំគ្នាមួយទល់នឹងមួយជាផ្លូវការនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំមុន៕ដោយ ឈូក បូរ៉ា
