បរទេស:ប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិតួកគីនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាថាការបញ្ជូនប្រព័ន្ធការពារមីស៊ីលរុស្ស៊ីS-400ដែលតួកគីបានបញ្ជាទិញនឹងអាចត្រូវបានពន្យារពេលពីអ្វីដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២០ ។
ប្រទេសដែលជាសម្ព័ន្ធមិត្តណាតូមួយនេះនិងសហរដ្ឋអាមេរិកកន្លងមកត្រូវបានគេមើលឃើញថានៅបន្តស្ថិតនៅក្នុងជម្លោះគ្នាជុំវិញបញ្ហានៃការបញ្ជាទិញប្រព័ន្ធS-400ផលិតនៅប្រទេសរុស្សីដែលក្រុងវ៉ាស៊ីនតោនតែងតែបាននិយាយថាវានឹងមិនអាចនឹងដាក់ឲ្យប្រើប្រាស់ជាមួយគ្នាទៅនឹងប្រព័ន្ធការពាររបស់ណាតូហើយវាគឺជាការបង្កការគំរាមកំហែងដល់យន្តហោះចម្បាំង Lockheed Martin F-35 របស់ខ្លួន។
ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងអង់ការ៉ានៅតែបន្តបញ្ជាទិញនិងទទួលបានកញ្ចប់ទី១របស់ខ្លួនពីរុស្សីដដែលកាលពីខែកក្កដាកន្លងមកទាំងដែលអាមេរិកធ្លាប់បានគម្រាមថានឹងដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួនហើយក្នុងនោះផងដែរវ៉ាស៊ិនតោនបានលុបឈ្មោះតួកគីចេញពីបញ្ជីប្រទេសដែលអាចធ្វើការបញ្ជាទិញយន្តហោះចម្បាំងF-35ផងដែរ៕
ប្រែសម្រួល:ស៊ុនលី