ភ្នំពេញ៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ និងជានិយោជកនៃជម្រើស បានផ្តល់ឱកាសការងារជាច្រើន មុខតំណែងដល់ សិស្សនិស្សិត និងបេក្ខជនដែលកំពុងស្វែងរកការងារ ក្នុងពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ 2019 នៅកោះពេជ្រ កាលពីថ្ងៃទី២ទី ៣ខែវិច្ឆិកា កន្លងមកនេះ។
ក៏ដូចជាបណ្ដាឆ្នាំមុនៗដែរ សម្រាប់ឆ្នាំនេះ មាននិស្សិតនិងបេក្ខជនជាច្រើនកុះករ បានមកទស្សនាស្ដង់ និងដាក់ ពាក្យបម្រើការនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលនេះបង្ហាញឱ្យឃើញថា ប្រាសាក់ គឺជាស្ថាប័នដែលទទួល បានការចាប់ អារម្មណ៍ច្រើនពីអ្នកស្វែងរកការងារធ្វើ។
លោក ហឿន ហុន្នី នាយកនាយកដ្ឋាន បុគ្គលិក របស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ជាគ្រឹះស្ថានដ៏ល្អសម្រាប់ ចាប់ផ្តើមអាជីពការងារ និងរីកចម្រើន ជាមួយគ្នា។ ប្រាសាក់ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានអត្ថប្រយោជន៍ច្រើន អាចធ្វើការនៅជិតផ្ទះ អភិវឌ្ឍនិងបង្កើន សមត្ថភាពបុគ្គលិក និងផ្តល់និរន្តរភាព ការងារយូរអង្វែង។
លោក ហុន្នី បានបន្ថែមទៀតថា ប្រាសាក់ ផ្តល់ជូនប្រាក់បៀវត្ស រង្វាន់លើកទឹកចិត្តនិងអត្ថប្រយោជន៍ ផ្សេងៗជាច្រើន រួមមាន ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភតួនាទី ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ឯកសណ្ឋាន ធានារ៉ាប់រងសុខភាព ធានារ៉ាប់រង លើការសម្រាកនៅមន្ទីរពេទ្យ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន កន្លែងស្នាក់នៅ ឈប់សម្រាកប្រចាំឆ្នាំ ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ ឈប់សម្រាកលំហែមាតុភាពនិងបិតុភាព ឈប់សម្រាកពេលមានជំងឺ ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ និងអត្ថប្រយោជន៍ផ្សេងទៀតៗ។
អ្វីដែលពិសេសនា ថ្ងៃពិព័រណ៍ ការងារនោះ ប្រាសាក់ បានផ្តល់ការប្រឹក្សា លើការងារ ដោយក្តី រាក់ទាក់ រីករាយ ស្និទ្ធិស្នាល និងផ្តល់ជាវិធីសាស្ត្រ ក្នុងការ ជួយដល់បងប្អូនសិស្សនិស្សិត ឱ្យទទួលបាន អាជីពការងារជោគជ័យ សម្រាប់ទិសដៅការងារ នាពេលអនាគតរ បស់ខ្លួន។
គិតត្រឹមត្រីមាសទី 3 ឆ្នាំ 2019 នេះ ប្រាសាក់ មានបុគ្គលិកសរុបប្រមាណជា 9,000 នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន និងកំពុង ប្រតិបត្តិការទូទាំងកម្ពុជា។ សម្រាប់បងប្អូនដែលខកខាន មិនបានចូលរួម ក្នុងពិព៌ណការងារនេះ បងប្អូនក៏នៅតែមានឱកាសទទួលបាន ការងារពីប្រាសាក់ ដោយគ្រាន់តែ ផ្ញើប្រវត្តិរូបសង្ខេប (ឬ CV) មកកាន់អ៊ីម៉ែល recruitment@prasac.com.kh ៕





