បរទេស៖ក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ ទើបទទួលបានកំណែប្រែកុងត្រាថ្មីមួយ សម្រាប់ការងារលើមីស៊ីលផ្លោងផ្លងទ្វីប ដែលបាញ់ចេញពីនាវាមុជទឹក ជាផ្នែកមួយនៃអាវុធនុយក្លេអ៊ែ សម្រាប់ទ័ពជើងទឹកសហរដ្ឋអាមេរិក។
កុងត្រាមានទំហំទឹកប្រាក់៤០,៣លានដុល្លារ ដែលក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃចន្ទនោះ គឺគ្របដណ្ដប់លើផលិតកម្មនិងការគាំទ្រប្រព័ន្ធដាក់ពង្រាយ សម្រាប់មីស៊ីល Trident II D5 ហើយវាជារឿងថ្មីបំផុតនៅក្នុងក្រសែកុងត្រា សម្រាប់មីស៊ីលដែលចេញឲ្យក្រុមហ៊ុន Lockheed Martin ផលិតនៅក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា មីស៊ីលផ្លោងបាញ់ឆ្លងទ្វីបនោះ គឺត្រូវបានគេប្រើប្រាស់ សម្រាប់ជាផ្នែកនៃសមត្ថភាពនុយក្លេអ៊ែសហរដ្ឋអាមេរិក មានមូលដ្ឋាននៅសមុទ្រ ហើយចំណែកផ្នែកមីស៊ីលផ្សេងដទៃទៀត គឺត្រូវបានបាញ់ចេញពីដែនអាកាស និងពីលើគោក៕ប្រែសម្រួល៖ប៉ាង កុង