វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ បានច្រានចោលកំហឹងរបស់កូរ៉េខាងជើង ចំពោះសមយុទ្ធអាកាសរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយថាសម្ព័ន្ធមិត្តមិនធ្វើសមយុទ្ធរបស់ពួកគេ ដោយផ្អែកលើប្រតិកម្មរបស់ក្រុងព្យុងយ៉ាងឡើយ។
កាលពីព្រឹកថ្ងៃពុធមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសអាមេរិក ចំពោះការធ្វើផែនការសមយុទ្ធអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូងដោយថាវាមិនខុសពីការប្រកាសពី“ ការបង្ហាញ” សាច់ដុំនោះទេបន្ទាប់ពីការបែកបាក់នៃការចរចានុយក្លេអ៊ែរកម្រិតការងាររយៈពេលតែមួយខែប៉ុណ្ណោះ។
លោកវរសេនីយ៍ទោ Dave Eastburn អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបានលើកឡើងថា “យើងមិនធ្វើមាត្រដ្ឋានឬធ្វើសមយុទ្ធរបស់យើងដោយផ្អែកលើកំហឹងរបស់កូរ៉េខាងជើងទេ” ។
លោកបានបន្ថែមថា “សមយុទ្ធរបស់យើង … ធានានូវការត្រៀមខ្លួន និងលើកកម្ពស់អន្តរប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈពេលដែលអនុញ្ញាតឱ្យអ្នកការទូតនូវចន្លោះកណ្ដាល ដែលពួកគេត្រូវការដើម្បីមានការសន្ទនាបើកចំហជាមួយប្រទេសកូរ៉េខាងជើង”៕ដោយ ៖ ឈូក បូរ៉ា