សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំពិធីមួយនៅខែក្រោយ ដើម្បីកត់សម្គាល់ការដាក់ពង្រាយប្រតិបត្តិការនៃយន្ដហោះចម្បាំងបំបាំងកាយ F-35A ជាផ្លូវការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
រហូតមកដល់ពេលនេះប្រទេសកូរ៉េខាងត្បូងបាននាំមកនូវយន្ដហោះចម្បាំងប្រភេទ F-35A ចំនួន ១០ គ្រឿងដោយចាប់ផ្តើមពី ២គ្រឿងនៅចុងខែមីនា ក្រោមផែនការដាក់ពង្រាយយន្តហោះជំនាន់ទី ៥ សរុបចំនួន ៤០ គ្រឿងរហូតដល់ឆ្នាំ២០២១ ។

ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា “នៅថ្ងៃច័ន្ទយន្តហោះ F-35A ចំនួនពីរគ្រឿងបានមកដល់ទីនោះជាបណ្តុំចុងក្រោយហើយ ៣ គ្រងទៀតនឹងមកដល់ទីនេះនៅចុងឆ្នាំនេះ”៕ដោយ ឈូក បូរ៉ា
