ប៉ារីស៖ ដៃគូនៅក្នុងអង្គការណាតូ បានជជែកវែកញែកគ្នាកាលពីថ្ងៃព្រហស្បតិ៍ អំពីតម្លៃសម្ព័ន្ធមិត្ត បន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា អង្គការនេះកំពុងស្លាប់ខួរក្បាលដែលជំរុញឱ្យមានការការពារយ៉ាងខ្លាំងនៅក្នុងប្លុក ពីអាល្លឺម៉ង់ និងអាមេរិក ខណៈពេលកំពុងទទួលការកោតសរសើរពីប្រទេសដែលមិនមែនជាសមាជិកគឺប្រទេសរុស្ស៊ី។
លោក ម៉ាក្រុង បានប្រាប់ទស្សនាវដ្តី The Economist នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ មុនពេលកិច្ចប្រជុំកំពូលណាតូ នៅខែក្រោយថា អ្វីដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ គឺការស្លាប់ខួរក្បាលរបស់ណាតូ។
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទោះយ៉ាងណាក៏ដោយ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានការពារសម្ព័ន្ធភាពយោធា ដែលមានអាយុ ៧០ ឆ្នាំនេះ ថាជាអ្វីដែលមិនអាចខ្វះបាន និងបាននិយាយថា ការវិនិច្ឆ័យរបស់ ម៉ាក្រុង គឺមិនចាំបាច់ទេ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានដោយខាងលោកស្រី Merkel ប្រមុខណាតូលោក ens Stoltenberg បានព្រមានថា សម្ព័ន្ធភាពអាត្លង់ទិចដែលចុះខ្សោយ អាចធ្វើឱ្យអឺរ៉ុបបែកបាក់គ្នា ខណៈដែលរដ្ឋមន្រ្តីការបរទេសអាមេរិកក៏នៅក្នុងប្រទេសអាល្លឺម៉ង់បានទទូចថា ណាតូមានសារៈសំខាន់ និងសំខាន់ណាស់។

នៅក្នុងបទសម្ភាសន៍នោះលោក Macron បានថ្កោលទោសការខ្វះការសម្របសម្រួលរវាងអឺរ៉ុបនិងសហរដ្ឋអាមេរិក និងបានទួញសោកចំពោះសកម្មភាពឯកតោភាគីនៅប្រទេសស៊ីរី ដោយប្រទេសតួកគីដែលជាសមាជិកសំខាន់នៃសម្ព័ន្ធយោធាដែលមានអាយុ ៧០ ឆ្នាំមកហើយនេះ៕ប្រែសម្រួលៈ ណៃ តុលា
