អស់រយៈពេលជាងមួយឆ្នាំមកនេះ យាន្ដអវកាសតូចមួយរបស់ជប៉ុន បានធ្វើការសិក្សាពីស្រទាប់ដីនៃអាចម៍មួយផ្កាយឈ្មោះ Ryugu ដែលស្ថិតនៅជិតផែនដី។

យាន្ដគ្មានមនុស្សបើកនេះ មានឈ្មោះ Hayabusa2 បានចាប់ផ្ដើមចេញដំណើរមកកាន់ភពផែនដីវិញ ក្រោយស្ថិតនៅចម្ងាយជាង ១៨០លានគីឡូម៉ែត្រ។ ទីភ្នាក់ងាររុករកអវកាសជប៉ុន សង្ឃឹមថានឹងប្រើប្រាស់វត្ថុធាតុដើមពីអាចម៍ផ្កាយនេះដើម្បីរុករកប្រភពដើមនៃភពផែនដី និងប្រភពនៃមហាសមុទ្ររបស់ផែនដី។ ជាមួយគ្នានេះ ខណៈពេលដែលកំពុងហោះចេញមកកាន់ផែនដីវិញសន្សឹមៗ យាន្ដ Hayabusa2 ក៏នឹងផ្ដិតយករូបពិតពីអាចម៍ផ្កាយរហូតដល់ថ្ងៃទី ១៨ខែវិច្ឆិកា។

គួរឲ្យដឹងថា Ryugu គឺជាអាចម៍ផ្កាយដែលមានរាងដូចពេជ្រដែលមានទទឹងក្រោម ៣,០០០ ហ្វីត ហើយស្ថិតនៅចម្ងាយរាប់សិបលានគីឡូម៉ែត្រពីផែនដី។ ដំណើររបស់យាន្ដ Hayabusa 2 បានចាប់ផ្ដើមកាលពីឆ្នាំ ២០១៤កន្លងទៅហើយជាបេសកកម្មទៅយកគំរូអាចម៍ផ្កាយដំបូងគេ៕

ប្រភព៖Sabay
