ព្រឹត្តិការណ៍

ព្រលាន​ឈៀងម៉ៃ លុប​ជើងហោះហើរ​ជាង ១០០ ក្នុង​ថ្ងៃ​បុណ្យ​លយ​ប្រទីប និងបង្ហោះ​គោម​

ព្រលាន​យន្តហោះ​អន្តរជាតិ​ឈៀងម៉ៃ បាន​ប្រកាស​​ថា ជើងហោះហើរ​ក្នុង​ស្រុក និងអន្តរជាតិ សរុប ១៥១ជើង ត្រូវ​បាន​លុបចោល ឬ​ប្ដូរ​ម៉ោង​ហោះហើរ ដោយសារព្រួយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព អំឡុង​ពិធីបុណ្យ​លយ​ប្រទីប និង​បង្ហោគោម (Loy Krathong and Yi Peng festival) ដែល​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ។ នេះបើយោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត Bangkok Post។

រូបភាព៖ Chiangrai Times
អនុប្រធាន​អាកាសដ្ឋាន​ខាងលើ​បាន​ឲ្យដឹង​ថា ជើងហោះហើរក្នុងស្រុកចំនួន ៦៦ និងអន្តរជាតិ ចំនួន ៣០ ត្រូវ​បានលុប​ចោល​ ខណៈ​ជើងហោះហើរ​ក្នុង​ស្រុក​ចំនួន ៤៤ និងអន្តរជាតិ​ចំនួន ១៤ផ្សេង​ទៀត ត្រូវ​ប្ដូរ​ម៉ោង​ហោះហើរ។


លើស​ពីនេះទៀត ព្រលាន​ឈៀងម៉ៃ ក៏បាន​ពង្រឹង​សន្តិសុខ​ខ្លាំង​ជាង​ថ្ងៃ​ធម្មតា​​ផងដែរ ស្រប​ពេល​ដែល​ពលរដ្ឋ​ដែល​រស់​នៅជុំវិញ​ព្រលាន ត្រូវ​បាន​ហាម​ឃាត់​ មិន​​ឲ្យ​បង្ហោះ​គោម​នោះទេ។ សូមបញ្ជាក់ថា ពិធី​លយ​ប្រទីប (ឬលយ​កន្ទោង) និងបង្ហោះគោម​នៅខេត្ត​ឈៀងម៉ៃ ប្រទេស​ថៃ ត្រូវ​បាន​ធ្វើឡើងកាលពី​ថ្ងៃ​ទី៩ ដល់​ទី១២ ខែវិច្ឆិកា៕

ប្រភព៖Sabay

Most Popular

To Top