តាមការសិក្សាថ្មីមួយពីទីភ្នាក់ងារថាមពលអន្តរជាតិថា ការថយចុះនៃការបំភាយឧស្ម័នពិភពលោកដែលបណ្តាលមកពីយានយន្តអគ្គិសនីត្រូវបានលុបចោលដោយប្រសិទ្ធភាពជាមួយរថយន្តប្រើប្រាស់កីឡាស្ពាយហ្គាសនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថា ជាមធ្យមរថយន្តអគ្គិសនីផលិតបានប្រហែលពាក់កណ្តាលនៃការបំភាយឧស្ម័នដូចរថយន្តបើកបរដោយឧស្ម័នធម្មជាតិ។ មានរថយន្តអគ្គិសនីជាង៥,១ លានគ្រឿងកំពុងចរាចរទូទាំងពិភពលោកក្នុងឆ្នាំ ២០១៨ គឺមានចំនួនជាង ២ លានគ្រឿងច្រើនជាងឆ្នាំ ២០១៧ ។

បើប្រៀបធៀបទៅនឹងចំនួនរថយន្តប្រភេទ SUV នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៨ មានចំនួនជាង ២០០ លានគ្រឿង។ រថយន្តប្រភេទ SUV មានចំនួន៤០ភាគរយនៃការលក់រថយន្តទាំងអស់ហើយនៅសហរដ្ឋអាមេរិកការលក់រថយន្តមួយក្នុងចំណោម២ គឺជារថយន្តប្រភេទ SUV ។

ពួកគេបន្តថា ស្ទើរតែពាក់កណ្តាលនៃការលក់រថយន្តប្រភេទ SUV សកលមកពីសហរដ្ឋអាមេរិក នៅពេលចំនួននៃរថយន្តប្រភេទ SUV បានផ្ទុះឡើង ដូច្នេះបរិមាណនៃការបំភាយឧស្ម័នដែលពួកគេផលិតក៏ដូចគ្នាដែរ។

សព្វថ្ងៃរថយន្តប្រភេទ SUV គឺជាប្រភពនៃការបំភាយឧស្ម័នធំជាងគេទី២នៅលើពិភពលោកដែលនៅពីក្រោយមានតែវិស័យថាមពលប៉ុណ្ណោះ។យោងតាមរបាយការណ៍ពីលោក Electrek ថា រថយន្តប្រភេទ SUV បញ្ចេញចោលការបញ្ចេញឧស្ម័នមានកម្រិតខ្ពស់ជាងឧស្សាហកម្មអាកាសចរណ៍ក៏ដូចជាផ្នែកឧស្សាហកម្មដទៃទៀតដែលរួមបញ្ចូលគ្នា៕ដោយ៖លី ភីលីព
