សម្រាប់បុគ្គលល្បីល្បាញនិងមានឥទ្ធិពលមួយចំនួនក្នុងលោក ការប្រើប្រាស់នាឡិកាដៃមិនត្រឹមតែក្នុងគោលបំណងមើលម៉ោងមួយមុខនោះទេ ទៀតសោតក៏ចង់បង្ហាញពីភាពទាន់សម័យនិងកម្រិតវណ្ណៈរៀងខ្លួនផងដែរ។
Sabay បង្ហាញពីតម្លៃនាឡិការបស់បុគ្គលល្បីក្នុងវិស័យបច្ចេកវិទ្យា ៥ រូបដូចខាងក្រោម៖
Tim Cook នាយកប្រតិបត្តិ Apple

CEO ចូលកាន់តំណែង Apple តាំងពីឆ្នាំ ២០១១ មួយនេះ ប្រើប្រាស់នាឡិកា Apple Watch ដែលជាផលិតផលរបស់ក្រុមហ៊ុនផ្ទាល់មានតម្លៃចាប់ពី ៣៩៩ ដុល្លារ ឡើងទៅ។
Satya Nadella នាយកប្រតិបត្តិ Microsoft


លោក Nadella បុរសសញ្ជាតិឥណ្ឌាចូលកាន់តំណែងនៅ Microsoft តាំងពីឆ្នាំ ២០១៤ ដោយលោកចាប់បម្រើអាជីពឲ្យក្រុមហ៊ុនអាមេរិកអស់រយៈពេល ២៥ ឆ្នាំរួចមកហើយ។ លោកប្រើប្រាស់នាឡិកាម៉ាក Breitling Colt Automatic ដែលមានតម្លៃប្រមាណ ៣ ៦២០ ដុល្លារ ។
Dara Khosrowshahi នាយកប្រតិបត្តិ Uber


ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ Expedia ហើយមកកាន់តំណែងធំនៅក្រុមហ៊ុនបម្រើសេវាកម្មដឹកជញ្ជូន Uber នៅឆ្នាំ ២០១៧។ នាឡិកាដែលលោកប្រើប្រាស់គឺ Chopard Mille Miglia មានតម្លៃ ៦ ៨០០ ដុល្លារ ។
Jeff Bezos នាយកប្រតិបត្តិ Amazon


Bezos ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលោកនៅពេលបច្ចុប្បន្ន ជាមួយទំហំទ្រព្យសរុបប្រមាណ ១១១ ពាន់លានដុល្លារ។ ជាញឹកញយ Bezos ត្រូវបានប្រទះឃើញប្រើប្រាស់នាឡិកា Ulysse Nardin Dual Time មានតម្លៃប្រមាណ ១២ ៩០០ ដុល្លារ ។
Jeff Weiner នាយកប្រតិបត្តិ LinkedIn


ប្រភព៖Sabay
