បរទេស:CNNចេញផ្សាយនៅថ្ងៃសុក្រទី១៥ខែវិច្ឆិកានេះបានសរសេរថាក្មេងប្រុសដ៏អស្ចារ្យជនជាតិប៊ែលហ្ស៊ិកម្នាក់ដែលទើបតែមានអាយុ៩ឆ្នាំកំពុងត្រូវបានគេជឿជាក់ថាស្ថិតនៅក្នុងវគ្គចុងក្រោយមួយនៃថ្នាក់បញ្ចប់សញ្ញាបរិញ្ញាប័ត្រ។
កុមារាដែលមានឈ្មោះថាLaurend Simonsគឺកំពុងស្ថិតនៅក្នុងមហាវិទ្យាល័យវិស្វកម្មអគ្គិសនីនៃសកលវិទ្យាល័យTUE (University of Technology)នៃទីក្រុងEindhovenជាថ្នាក់បរិញ្ញាប័ត្រលំបាកបំផុតមួយទោះបីជានិស្សិតកម្រិតមធ្យមក៏នឹងលំបាកឆ្លងផុតផង។
តាមផែនការLaurentនឹងបញ្ចប់វគ្គសិក្សានៅក្នុងខែធ្នូខាងមុខនេះហើយតាមការអះអាងរបស់ឪពុករបស់ខ្លួនបានបញ្ជាក់ថាកូនគាត់មានបំណងចាប់យកថ្នាក់បណ្ឌិតផ្នែកអគ្គិសនីនេះក្នុងពេលដែលគេក៏នឹងចាប់យកសញ្ញាប័ត្រវេជ្ជសាស្រ្តផងដែរ៕
ប្រែសម្រួល:ស៊ុនលី