ព្រឹត្តិការណ៍

សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ព្រមព្រៀងគ្នាលើការចេញថ្លៃ ចំណាយសម្រាប់យោធា


បរទេស៖ យោធាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានព្រមព្រៀងគ្នា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចុះហត្ថលេខា កាលពីថ្ងៃសុក្រ ដើម្បីបញ្ចូលមាត្រាមួយ ស្តីពីសារៈសំខាន់នៃការ ចែកគ្នាចេញថ្លៃចំណាយលើយោធា នៅក្នុងចំណោមសម្ពន្ធមិត្តទាំងពីរ។


ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Monday Morning បានរាយការណ៍ថា សេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំពិភាក្សាសន្តិសុខ លើកទី៥១ ដែលធ្វើការប្រកាស ជាសាធារណៈកាលពីថ្ងៃសុក្រនោះ រួមបញ្ចូលមាត្រា ស្តីពីការបែកចេញការ ចេញចំណាយ ឆ្លុះបញ្ចាំងឲ្យឃើញនូវការ ទាមទាររបស់អាមេរិក ដែលថា ទីក្រុងសេអ៊ូល ត្រូវតែចេញថ្លៃ ចំណាយបន្ថែមទៀត សម្រាប់វត្តមានយោធាអាមេរិក នៅលើឧបទ្វីបកូរ៉េ។


យោងតាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក បានព្រមព្រៀងគ្នា លើបទប្បញ្ញត្ តិចំនួន ២៣ចំណុច នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលកើនឡើងពីចំនួន ១៩ខ នៅក្នុងឆ្នាំ២០១៨៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top