ជប៉ុន៖ការសិក្សាថ្មីមួយដោយប្រើរ៉ាដាដែលមានមូលដ្ឋាននៅលើលំហបានបង្ហាញថា អាវុធនុយក្លេអ៊ែរត្រូវបានសាកល្បងនៅឆ្នាំ ២០១៧ ដោយប្រទេសកូរ៉េខាងជើងមានកម្លាំងថាមពលខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរទម្លាក់ហ៊ីរ៉ូស៊ីម៉ាចំនួន១៧ ដងកាលឆ្នាំ១៩៤៥នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ដោយប្រើរ៉ាដានៅលើផ្កាយរណប ALOS-2 របស់ជប៉ុន ក្រុមអ្នកវិទ្យាសាស្ត្រមកពីប្រទេសឥណ្ឌាអាចកំណត់ទំហំទិន្នផលគ្រាប់បែកបានដោយមើលពីផលប៉ះពាល់នៅលើភ្នំដែលវាត្រូវបានសាកល្បង។ ពួកគេបានរកឃើញថា វាបានផ្លាស់ប្តូរទីតាំងនៅលើភ្នំ Mantap ដោយចម្ងាយ២-៣ម៉ែត្រ ហើយលើកំពូលភ្នំបានផ្លាស់ប្តូររហូតដល់កន្លះម៉ែត្រ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការផ្ទុះនេះមានកម្ពស់១,៧៧១ ហ្វីតនៅខាងក្រោមកំពូលភ្នំហើយមានចម្ងាយប្រហែល ១,៦ ម៉ាយល៍ខាងជើងផ្លូវចូលរូងក្រោមដីត្រូវបានប្រើដើម្បីចូលបន្ទប់សាកល្បង។ ផ្អែកលើការខូចទ្រង់ទ្រាយនៃដី ក្រុមការងារបានព្យាករណ៍ថា ការផ្ទុះបានបង្កើតជារូងភ្នំដែលមានកាំកម្ពស់ ២១៧ ហ្វីត។

ក្រុមដឹកនាំដោយលោកបណ្ឌិត K. M. Sreejith នៃមជ្ឈមណ្ឌលកម្មវិធីអវកាសអង្គការស្រាវជ្រាវអវកាសឥណ្ឌាបានប្រើទិន្នន័យផ្កាយរណបនេះដើម្បីវាស់វែងការវាស់ស្ទង់នៃការធ្វើតេស្តលើដីដោយប្រើឧបករណ៍រញ្ជួយ។

រ៉ាដាដែលមានមូលដ្ឋានលើផ្កាយរណបគឺជាឧបករណ៍មានឥទ្ធិពលខ្លាំងក្នុងការវាស់ស្ទង់ការផ្លាស់ប្តូរនៅលើផ្ទៃផែនដី និងអនុញ្ញាតឲ្យយើងប៉ាន់ស្មានទីតាំងនិងលទ្ធផលនៃការធ្វើតេស្តនុយ ក្លេអ៊ែរនៅក្រោមដី។ លោកបណ្ឌិត Sreejith មានប្រសាសន៍ថា នៅក្នុងការរញ្ជួយដី ធម្មតាផ្ទុយពីការប៉ាន់ប្រមាណគឺដោយប្រយោល និងអាស្រ័យលើភាពអាចរកបាននៃស្ថានីយ៍ត្រួតពិនិត្យរញ្ជួយ៕ដោយ៖លី ភីលីព
