ព្រឹត្តិការណ៍

ក្មេង៣នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់៥នាក់ក្នុងហេតុការណ៍បាញ់ប្រហារគ្នានៅកាលីហ្វ័រញ៉ា

បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកានេះបានឲ្យដឹងថាសមាជិក៥នាក់នៃក្រុមគ្រួសារមួយក្នុងនោះមានកុមារ៣នាក់បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុបាញ់ប្រហារមួយនៅក្នុងផ្ទះដែលស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាកាលពីព្រឹកថ្ងៃសៅរ៍។

ប្រភពដដែលបានសរសេរទៀតថាម្នាក់ក្នុងចំណោមអ្នកបាត់បង់ជីវិតត្រូវបានគេសង្ស័យថាជាខ្មាន់កាំភ្លើង។ហេតុការណ៍មនុស្សឃាតបានកើតឡើងនៅParadise Hillជាទីក្រុងមួយស្ថិតនៅចម្ងាយ ៣៥ គីឡូម៉ែត្រខាងជើងព្រំដែនអាមេរិកនិងប្រទេសម៉ិកស៊ិក។
ក្នុងនោះប៉ូលីសបានអះអាងថាថាពួកគេបានលើកទូរស័ព្ទចេញពីលេខ៩១១ ជាលើកដំបូងនៅម៉ោង៦និង៤៩នាទីម៉ោងក្នុងស្រុកហើយនៅពេលដែលពួកគេទៅដល់កន្លែងកើតហេតុពួកគេបានរកឃើញមនុស្សជាច្រើនដែលរងរបួសដោយសារគ្រាប់កាំភ្លើង។

ក្នុងនោះមានដូចជាក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ស្ត្រីអាយុ ២៩ ឆ្នាំនិងបុរសអាយុ ៣១ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅខាងក្នុង។ ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់និងក្មេងប្រុសអាយុ ៩ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនិងបាត់បង់ជីវិតនៅតាមផ្លូវ។ ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរហើយកំពុងធ្វើការវះកាត់នៅព្រឹកថ្ងៃសៅរ៍៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top