ចិន៖ក្រុមហ៊ុន Microsoft Corpបានបង្ហាញឧបករណ៍អេក្រង់ពីររបស់ខ្លួននៅក្នុងប្រទេសចិន ខណៈផលិតផលស៊េរីរបស់ខ្លួនបានបង្ហាញពីកំណើនទ្វេដងនៃចំណុចខ្លាំងនៅក្នុងទីផ្សារកុំព្យូទ័រពាណិជ្ជកម្មរបស់ប្រទេសនេះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

លោក Panos Panay ប្រធានផ្នែកផលិតផលនៅក្រុមហ៊ុន Microsoft បាននិយាយថា ប្រទេសចិននៅតែជាទីផ្សារមួយដ៏ខ្លាំងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដោយអតិថិជនម្នាក់ៗ និងក្រុមហ៊ុនរីករាយនឹងការចង់បាននូវឧបករណ៍ដែលមានគុណភាពខ្ពស់។
លោក Panay បានបន្តថា ការទទួលយកផលិតផលរបស់យើងនៅក្នុងប្រទេសចិន គឺខ្លាំងណាស់។ អ្នកប្រើប្រាស់ក្នុងស្រុកស្រឡាញ់ផលិតផលរបស់យើង ហើយយើងកំពុងមើលឃើញការរីកចម្រើនមិនគួរឲ្យជឿ។ Surface Neo មានអេក្រង់ពីរ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ដោយក្រុមហ៊ុន Microsoft ដើម្បីជំរុញព្រំដែនបច្ចេកវិទ្យា និងវិស្វកម្មដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រជាជន។ Surface Neo អាចមានមុខងារដូចជាកុំព្យូទ័រយួរដៃសៀវភៅ ឬថេប្លេតមួយមានរាងជារង្វង់ដែលអាចឲ្យវាប្តូរទៅជាម៉ូដផ្សេងៗបាន។

លោក Panay បានបន្ថែមថា អេក្រង់ពីរផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងការប្រើប្រាស់និងរីករាយជាមួយផលិតផលរបស់យើង។ វាអាចដើរតួជាឧបករណ៍ដែលមានផលិតភាពល្អជាងមុន និងបញ្ឆេះការច្នៃប្រឌិតរបស់មនុស្សតាមរបៀបដែលយើងមិនធ្លាប់បានឃើញពីមុនមក៕ដោយ៖លី ភីលីព
