បរទេស:កាលពីថ្ងៃអាទិត្យទី១៧ខែវិច្ឆិកាម្សិលមិញនេះនាវាផ្ទុកយន្តហោះចិនមួយគ្រឿងត្រូវបានគេឆ្លងកាត់ក្បែរកោះតៃវ៉ាន់ដែលវាបានបង្ខំឲ្យកោះដែលកំពុងព្យាយាមទាមទារការគ្រប់គ្រងដោយខ្លួនឯងមួយនេះក៏បានជញ្ជូននាវានិងយន្ដហោះដើម្បីតាមដានស្ថានការណ៍ផងដែរ។
នៅក្រោយហេតុការណ៍ប្រឈមមុខគ្នាលើកនេះរួចមកក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថាកងនាវាចិននៅភាគខាងត្បូងបានចូលទៅកាន់ច្រកសមុទ្រតៃវ៉ាន់ប៉ុន្តែបានស្ថិតនៅខាងផ្លូវទឹករបស់ប្រទេសចិនដែលបំបែកចេញពីកោះប៉ុណ្ណោះ។

ក្រសួងដដែលបាននិយាយថាកោះតៃវ៉ាន់បានពង្រាយនាវានិងយន្ដហោះដើម្បីត្រួតពិនិត្យនាវារបស់ចិនទាំងនោះប៉ុន្តែដោយមិនបានផ្តល់ព័ត៌មានលម្អិតថាសហរដ្ឋអាមេរិកនិងកប៉ាល់ជប៉ុនក៏កំពុងតាមនាវាចិនដែរឬយ៉ាងណានោះទេ៕
ប្រែសម្រួល:ស៊ុនលី
