ក្រុមហ៊ុនផលិតរថយន្តស៊ុយអែត Scania AB បានសាងភាពភ្ញាក់ផ្អើលធំមួយ ដោយបានប្រើប្រាស់ Drone ជាច្រើនគ្រឿង យោងរថយន្តដឹកទំនិញរបស់ខ្លួន ហោះសំកាំងនៅលើមេឃ។
វីដេអូខ្លីអំពីសកម្មភាពយោងរថយន្តនេះដោយប្រើប្រាស់ Drone ចំនួន ២ ពាន់គ្រឿង បានបង្ហោះនៅលើគណនី Twitter កាលពីថ្មីៗនេះ ដែលថតដោយស្មាតហ្វូន ហើយគេជឿជាក់ថាវាជាហេតុការពិតៗមួយ។
កាលពីចុងខែកញ្ញា ក្រុមហ៊ុន Scania បានបង្ហោះវីដេអូមួយលើគណនីផ្លូវការបង្ហាញអំពីការយោងរថយន្តដឹកទំនិញដូចគ្នានេះដែរ។ ប៉ុន្តែវីដេអូនោះ គេជឿជាក់ថាផលិតឡើងដោយប្រើប្រាស់បច្ចេកទេសកុំព្យូទ័រតែប៉ុណ្ណោះ៕
ប្រភព៖Sabay