ព្រឹត្តិការណ៍

Tik Tok ត្រៀមប្តូរឈ្មោះក្រុមហ៊ុនក្នុងពេលតានតឹងដោយរដ្ឋាភិបាលអាមេរិក

បរទេស:ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាម្សិលមិញដោយកាសែត Wall Street Journalថាក្រុមហ៊ុនរបស់កម្មវិធីTik Tokដ៏ល្បីល្បាញលើលោកកំពុងព្យាយាមដកគំលាតខ្លួនឯងចេញពីប្រភពដើមរបស់ចិនឲ្យបានកាន់តែឆ្ងាយធ្វើយ៉ាងណាបញ្ចៀសភាពតានតឹងជាមួយនឹងរដ្ឋាភិបាលអាមេរិក។

តាមសេចក្តីរាយការណ៍ដដែលនេះបានសរសេរទៀតថាគំនិតទាំងនោះរួមមានទាំងការប្តូរឈ្មោះកម្មវិធីនិងក្រុមហ៊ុនព្រមទាំងការផ្លាស់ប្តូរការិយាល័យរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរីផងដែរ។

គួរបញ្ជាក់ដែរថាក្រុមហ៊ុនមេរបស់កម្មវិធីTik TokគឺByteDanceបានស្ថិតនៅក្នុងសំពាធជាមួយនឹងរដ្ឋាភិបាលអាមេរិកដោយសារតែខ្លួនជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។

កន្លងមករដ្ឋាភិបាលអាមេរិកបានប្រកាសជាសាធារណៈថាខ្លួនកំពុងកើនឡើងនូវការព្រួយបារម្ភជាពិសេសជាមួយនឹងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនដែលដំណើរការនៅក្នុងប្រទេសរបស់ខ្លួនដោយចោទប្រកាន់ថាក្រុមហ៊ុនទាំងនោះនឹងអាចបង្កបញ្ហាដល់ប្រព័ន្ធសុវត្ថិនិងសន្តិសុខរបស់អាមេរិកបាន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top