រូបភាពមួយសន្លឹក របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលត្រូវបានអ្នកថតរូបប្រមាញ់បាន នឹងចែកចាយទទួលបានការចាប់អារម្មណ៍ ទៅលើម៉ូតសក់របស់លោក ត្រូវបានខ្យល់បក់ប៉ើងឡើងសំពោង ហើយត្រូវបានលោក ខៀ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន យកមកដាក់ផ្ទឹម ជាមួយរូបភាពមួយសន្លឹកទៀតភ្ជាប់គ្នា ដោយសុំមិនធ្វើអត្ថាធិប្បាយចំពោះរូបនេះ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះរូបភាព លោកប្រធានាធិបតីអាមេរិក ត្រាំ ជាមួយនឹងរូបពោត កាត់ដាក់ភ្ជាប់គ្នា បង្ហាញឲ្យឃើញ និងចាប់អារម្មណ៍បំផុត ទៅលើសក់របស់ លោកដូណាល់ ត្រាំ និងសក់ពោត មើលទៅគួរឲ្យអស់សំណើច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក និងបានលើកឡើងថា “មិនចាំបាច់ធ្វើអត្ថាធិប្បាយ!” ។
សម្រាប់អ្នកទាំងអស់គ្នា គិតយ៉ាងណាចំពោះ រូបភាពនេះដែរ?

