បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរកសាងកាលពីខែមុន លើនាវាចម្បាំងពហុតួនាទី សម្រាប់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin គឺជាក្រុមហ៊ុនចុះកុងត្រាចម្បង សម្រាប់នាវាចម្បាំងទម្ងន់៤.៤០៩តោន ហើយនឹងធ្វើការងារជាដៃគូជាមួយនឹងក្រុមហ៊ុន FMM ដើម្បីកសាងផលិតនាវា ដែលនឹងជានាវាចម្បាំងដំបូង ដែលនឹងមានឈ្មោះជា HMS Saud។

គួរបញ្ជាក់ថា ការបើកពិធីសម្ភោធធ្វើ នឹងប្រព្រឹត្តទៅក្រោយរយៈពេលមួយឆ្នាំ បន្ទាប់ពីក្រុមហ៊ុន Lockheed Martin ត្រូវបានទទួលកុងត្រា២៨២លានដុល្លារ សម្រាប់ការរចនាម៉ូដឲ្យទៅអារ៉ាប៊ីសាអូឌីត និងក្រោយ៤ឆ្នាំបន្ទាប់ពីអារ៉ាប៊ីសាអូឌីត ទទួលបានការអនុម័តយល់ព្រម សម្រាប់កិច្ចព្រមព្រៀងនាវាចម្បាំង១១,២៥ពាន់លានដុល្លារនោះ៕ ប្រែសម្រួល៖ប៉ាង កុង
