ព្រឹត្តិការណ៍

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំៗ របស់ជប៉ុន អះអាងថា ត្រូវចំណាយប្រាក់៩ពាន់លានដុល្លារ ក្រោយពីរងគ្រោះដោយព្យុះទីហ្វុង

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំចំនួន៣របស់ប្រទេសជប៉ុន បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេត្រូវការចំណាយសរុបចំនួន៩៨២ ពាន់លានយ៉េន ស្មើនឹង៩ពាន់លានដុល្លារអាមេរិក បន្ទាប់ពីមានព្យុះ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត ។


ក្រុមហ៊ុនធានារ៉ាប់រង MS និង AD Insurance Group Holdings Inc. បាននិយាយថាខ្លួនរំពឹងថានឹងចំណាយប្រាក់ប្រហែល៤០០ពាន់លានយ៉េន ស្មើនឹង៣,៦៧ពាន់លានដុល្លារខណៈដែលក្រុមហ៊ុន Sompo Holdings Inc. បានអះអាងថា ការរំពឹងទុករបស់ខ្លួនមានចំនួន៣២២ពាន់លានយ៉េន ស្មើនឹង២,៩៥ពាន់លានដុល្លារ និង២៦០ ពាន់លានយ៉េន ស្មើនឹង២,៣៨ពាន់លានដុល្លារ ដោយក្រុមហ៊ុន Tokio Marine Holdings Inc. ។


ដោយសារតែការចំណាយកើនឡើង ក្រុមហ៊ុន Sompo Holdings Inc. បានទម្លាក់ការព្យាករប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំអាជីវកម្មរបស់ខ្លួនដល់១១៨ពាន់លានយ៉េន ស្មើនឹង១,០៨ពាន់លានដុល្លារ ពី១៦៨ពាន់លានយ៉េន ស្មើនឹង១,៥៤ពាន់លានដុល្លារ ។ ក្រុមហ៊ុន២ផ្សេងទៀតបានរក្សាការស្មានរបស់ខ្លួន ។


តួលេខចំណាយសរុបសម្រាប់ឆ្នាំសារពើពន្ធ២០១៩ ដែលនឹងបញ្ចប់នៅខែមីនាខាងមុខនេះអាចនឹងកើនឡើងដល់ជិតកំណត់ត្រា១,៦៦ពាន់ពាន់លានយ៉េន ស្មើនឹង១៥,២១ពាន់លានដុល្លារ ដែលបានកំណត់កាលពីឆ្នាំមុនដោយសារម្ចាស់គោលនយោបាយជាច្រើនមិនទាន់បានធ្វើការទាមទាររបស់ខ្លួននៅឡើយ ។


គួររំលឹកថា ប្រទេសជប៉ុនបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះ Faxai នៅក្នុងខែកញ្ញានិងព្យុះទីហ្វុង Hagibis ក្នុងខែតុលាដោយមានដី និងផ្ទះជាច្រើនបានលិចដោយសារទឹកទន្លេដែលកំពុងមានភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានការបាក់ដី និងដាច់ចរន្តអគ្គិសនី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top