ព្រឹត្តិការណ៍

ការសិក្សា៖ សត្វបំប៉ែល និងត្រីឆ្លាមបាឡែននៅឥណ្ឌូនេស៊ី កំពុងស៊ីប្លាស្ទិចចំនួន ៦៣ដុំក្នុងមួយម៉ោង

ឥណ្ឌូណេស៊ី ៖ ការសិក្សាបាននិយាយថា មនុស្សជាតិយើងបាន បង្កើតសំរាម ២៥៤ លានលានតោន រៀងរាល់ឆ្នាំភាគច្រើន សំរាមទំាងនេះត្រូវ រសាត់តាមទឹកនឹងបញ្ចប់នៅមហាសមុទ្ររួមមានដបទឹក និងថង់ប្លាស្ទិច នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ជារៀងរាល់ឆ្នាំបំណែក កម្ទេចប្លាស្ទិចថ្មីចំនួន៥.២៥ ពាន់ពាន់លានត្រូវបាន បោះចូលទៅក្នុងមហាសមុទ្ររួមមាន ដបទឹកជិត ៥៦៤ ពាន់លាន និងថង់ប្លាស្ទិចជាង ៥០០ ពាន់លាន។ ឥណ្ឌូណេស៊ី គឺជាអ្នកចូលរួមចំណែកធំទី ២ នៃប្លាស្ទិកមហាសមុទ្រ ហើយក្រុមអ្នកស្រាវជ្រាវបានសម្រេចចិត្ត សិក្សាពីផលប៉ះពាល់នៃប្លាស្ទិចសមុទ្រ ទាំងអស់នោះទៅលើ២ប្រភេទដែលល្បីល្បាញ បំផុតនៃមហាសមុទ្រឥណ្ឌូណេស៊ី គឺសត្វបំប៉ែល និងត្រីឆ្លាមបាឡែន។

ការរកឃើញរបស់ពួកគេត្រូវ បានចុះផ្សាយនៅសប្តាហ៍នេះ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រសមុទ្រ និងរាយការណ៍ដោយ Gizmodo ។ នៅចន្លោះខែមករាឆ្នាំ ២០១៦ និងខែកុម្ភៈឆ្នាំ ២០១៨ ក្រុមនេះបានយកសំណាកពីទឹក នៅជុំវិញឆ្នេរសមុទ្រមួយលាតសន្ធឹង នៅភាគខាងត្បូង – កណ្តាលប្រទេសឥណ្ឌូនេស៊ីដែល មានសត្វបំប៉ែល និងត្រីឆ្លាម ជាញឹកញាប់៕ ដោយ៖លី ភីលីព

Most Popular

To Top