ព្រឹត្តិការណ៍

គ្រោះ​រញ្ជួយ​ដី​មួយ​កើត​ឡើង ​នៅព្រំ​ប្រ​ទល់​ថៃ-ឡាវ កាលពី​ម៉ោង​ជិត​៧​ព្រឹក​

នៅ​ព្រឹក​ថ្ងៃ​នេះ​មាន​សេចក្ដី​រាយការណ៍ថា​មាន​គ្រោះ​រញ្ជួយ​ដី​មួយ​បាន​កើត​ឡើង​នៅ​ចំណុច​ព្រំ​ប្រ​ទល់​ប្រ​ទេស​ថៃ​ និង​ឡាវ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍ពីជន​រងគ្រោះ និង​ការ​ខូច​ខាត​ណាមួយ​នៅឡើយ។

នៅម៉ោង​៦ និង​៥០​នាទីព្រឹក​មិញ​នេះ​កម្លាំង​រញ្ជួយ​៦,១​រ៉ិច​ទ័រ​​ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រចម្ងាយ​ប្រមាណជា៩២​គីឡូម៉ែត្រ​ពីទីរួម​ខេត្ត​ណាន​ នៅ​ភាគ​ខាង​ជើង​ប្រ​ទេស​ថៃ។​​ ការ​រញ្ជួយ​ដី​នេះបាន​ធ្វើ​ឲ្យ​មានរំញ័រ​នៅ​តំបន់​ភាគខាងជើងប្រ​ទេស​ថៃ ហើយ​មនុស្ស​នៅ​នៅ​ក្នុង​អាគារ​ខ្ពស់​ៗ​ក៏​បានទទួល​អារម្មណ៍ពី​រំញ័រ​នេះ​ដែរ សូម្បី​អ្នក​នៅ​ទៅក្រុង​បាងកក​ចម្ងាយ​ប្រហែល​៦០០​គីឡូម៉ែត្រ​ក៏មាន​អារម្មណ៍ដឹង​ពីរំញ័រ​នេះ​ដូច​គ្នា។


មន្ត្រី​ខាង​ឧតុនិយម​ថៃបាន អះអាង​ថា​មិនទាន់មាន​របាយការណ៍​ពី​ជនរងគ្រោះ និង​ការ​ខូចខាត​ណាមួយ​នៅ​ឡើយទេទាក់ទង​នឹង​ការ​រញ្ជួយ​ដីនេះ តែ​ថា​ពួកគេ​នឹង​ត្រួត​ពិនិត្យ​លើ​សំណង់​អាគារ​នៅតាម​បុរាណ​ស្ថាន​មួយ​ចំនួន​នៅ​តំបន់​នោះ៕

ប្រភព៖Sabay

Most Popular

To Top