វៀតណាម៖សត្វក្តាន់ខ្នាតតូចដែលអ្នកអភរក្សខ្លាចថា ប្រភេទសត្វនេះបានផុតពូជបន្ទាប់ពីវាគេមើលឃើញតែម្តងអស់មួយសតវត្ស ហើយនាបច្ចុប្បន្នត្រូវបានគេរកឃើញឡើងវិញនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីមានរូបភាពរស់នៅក្នុងព្រៃមួយនៅប្រទេសវៀតណាមនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

សត្វក្តាន់ Chevrotain ត្រូវបានគេស្គាល់ថា ជាក្តាន់កណ្តុរមានទំហំប៉ុនឆ្មាក្នុងស្រុក ហើយមានអាយុកាលតាំងពីយុគសម័យថ្ម នៅពេលវាត្រូវបានបង្ហាញរូបគំនូរលើផ្ទាំងរូងភ្នំ។ សត្វនេះគេជឿជាក់ថា វាត្រូវបានបាត់បង់ទៅតាមពេលវេលារហូតដល់វាត្រូវបានគេប្រទះឃើញនៅក្នុងព្រៃនៃប្រទេសវៀតណាមនៅឆ្នាំនេះ ក៏ជាជាលើកដំបូងក្នុងរយៈពេល៣ទសវត្ស។

អ្នកវិទ្យាសាស្ត្របានឃើញថតរូបប្រភេទនេះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ នៅពេលសត្វក្តាន់ Chevrotain គេស្គាល់ចុងក្រោយត្រូវបានសម្លាប់ មុនពេលនោះការមើលឃើញមិនត្រូវបានបញ្ជាក់ចាប់តាំងពីឆ្នាំ ១៩០៧ ៕ ដោយ៖លី ភីលីព




