ទីក្រុងចំនួន១២ ត្រូវបានគេវាយតម្លៃថាជាទីក្រុងដែលមានប្រជាពលរដ្ឋបានចូលបណ្ដាល័យសាធារណៈ និងខ្ចីសៀវភៅយកទៅអានច្រើនជាងគេលើពិភពលោក ដោយក្នុងមួយឆ្នាំសៀវភៅដែលខ្ចីចេញមានរហូតដល់ជាង១០០លានក្បាលក៏មាន។

បើតាមតួលេខនេះប្រជាជននៅតំបន់អាស៊ីមានចិន និងជប៉ុន ដែលមានអ្នកចូលចិត្តអានសៀវភៅច្រើន បើគិតតាមចំនួនសៀវភៅដែលបានខ្ចីចេញក្នុងមួយឆ្នាំៗ។
ទីក្រុងដែលមានមនុស្សខ្ចីសៀវភៅអានច្រើនជាងគេគឺបណ្ដាល័យTokyo Metropolitan Library នៅតូក្យូ មានអ្នកខ្ចីសៀវភៅអាន១១១,៩លានក្បាលក្នុងមួយឆ្នាំ តាមបីក្រោយដោយបណ្ដាល័យនៅសៀងហៃ៨៦,២លានក្បាល ញ៉ូយក៥៦,៣លានក្បាល ហុងកុង ៤៩,៣លានក្បាល និងមានជាបន្តបន្ទាប់ដូចមានក្នុងតារាង៕

