បរទេស៖ អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកគួរតែទំពារស្ករកៅស៊ូ បន្ទាប់ពីញាំអាហាររួច ដើម្បីការពារធ្មេញរបស់អ្នកពីការរលួយ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវលើការលាងជម្រះបានសិក្សាអស់រយៈពេល ៥០ ឆ្នាំ ហើយបានរកឃើញថា ស្ករកៅស៊ូគ្មានជាតិស្ករកាត់បន្ថយហានិភ័យនៃការពុកធ្មេញបាន ២៨ ភាគរយ។
វាមានប្រសិទ្ធភាពដោយធ្វើឱ្យមាត់បង្កើតទឹកមាត់កាន់តែច្រើន ជួយបន្សាប និងលាងសម្អាតអាស៊ីត ដែលបង្កើតនៅពេលយើងញ៉ាំអាហារ។ អាស៊ីតទាំងនេះជាធម្មតានៅជាប់នឹងមាត់និងធ្មេញរយៈពេល ២០ នាទី បន្ទាប់ពីបរិភោគ។
ស្ករកៅស៊ូដែលមានជាតិស្ករក៏អាចបង្កឱ្យមានការកើនឡើងនូវទឹកមាត់ផងដែរ ប៉ុន្តែជាតិស្ករធ្វើឱ្យធ្មេញពុក ប្រែជាស្តែងនៅពេលវាមានប្រតិកម្មជាមួយបាក់តេរីនៅក្នុងមាត់។
អ្នកស្រាវជ្រាវក៏បាននិយាយផងដែរថា ជាតិស្ករសិប្បនិម្មិតនៅក្នុងស្ករកៅស៊ូគ្មានជាតិស្ករ, xylitol និង sorbitol អាចជួយក្នុងការរក្សាមាត់របស់យើងមិនអោយមានមេរោគ៕
ប្រែសម្រួលៈ ណៃ តុលា