ព្រឹត្តិការណ៍

សម្តេចប៉ាប ធ្វើទស្សនកិច្ច ជាប្រវត្តិសាស្រ្តនៅប្រទេសថៃ និងផ្ញើសារទៅកាន់ពិភពលោក ជួយថែរក្សាកុមារ និងស្ត្រី ដែលត្រូវបានគេរំលោភបំពាន

បរទេស៖ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅប្រទេសថៃ សម្តេចប៉ាប ហ្វ្រង់ស័រ បានឆ្លៀតយកឱកាសនេះផ្ញើសារទៅកាន់ពិភពលោក ដើម្បីជួយថែរក្សាកុមារ និងស្ត្រី ដែលត្រូវបានគេរំលោភបំពាន ក៏ដូចជាជនភៀសខ្លួននៅជុំវិញពិភពលោក ក្នុងពេលបង្ហាញពីកិច្ចសហប្រតិបត្តិការអន្តរសាសនាដើម្បីបង្កើតសន្តិភាព។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា សម្តេចប៉ាបហ្វ្រង់ស័រ របានសម្តែងការព្រួយបារម្ភចំពោះភាពលំបាករបស់អ្នកដែលទទួលរងនូវការធ្វើបាបក្នុងអំឡុងពេលធ្វើពិធី អភិបូជាបរិសុទ្ធ mistreatment នៅឯពហុកីឡដ្ឋានជាតិ Supachalasai ក្នុងទីក្រុងបាងកក នៅល្ងាចថ្ងៃព្រហស្បតិ៍។

ថ្លែងនៅចំពោះមុខទស្សនិកជនប្រមាណ ៧ ម៉ឺននាក់ សម្តេចប៉ាបហ្វ្រង់ស័រ បានបង្ហាញការព្រួយបារម្ភចំពោះស្ត្រី និងកុមារដែលភាគច្រើនជាជនរងគ្រោះនៃអំពើពេស្យាចារនិងការជួញដូរមនុស្ស៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top