ព្រឹត្តិការណ៍

ស្ងាត់ៗ អាមេរិកអនុម័តលក់ អាវុធមួយប្រភេទទៅឲ្យឥណ្ឌា តម្លៃ១ពាន់លានដុល្លារ

បរទេស: The Bloombergចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ខែវិច្ឆិកានេះបាន សរសេរថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានយល់ព្រមលក់កាំភ្លើងធំ ដែលប្រើប្រាស់ សម្រាប់ នាវាប្រយុទ្ធទៅឲ្យប្រទេសឥណ្ឌា ដែលវាមានតម្លៃរហូតទៅ ដល់១ពាន់លាន ដុល្លារ ហើយវាត្រូវបានគេមើលឃើញថា ជាក្នុងកិច្ចព្រមព្រៀងការពារជាតិ ដ៏ធំបំផុត រវាងប្រទេសទាំងពីរ ក្នុងរយៈពេល៤ឆ្នាំ។

ក្រសួងការបរទេសអាមេរិក បានជូនដំណឹងទៅសភាតាំងតែពីថ្ងៃទី១៩ ខែវិច្ឆិកា អំពីការសម្រេចចិត្ត លក់អាវុធរបស់កងទ័ពជើងទឹកដល់ទៅ១៣ ដើម ដែលផលិតដោយ ក្រុមហ៊ុន ផលិតអាវុធអាមេរិក ដែលមានឈ្មោះថា BAE Systems Land និង Armaments ជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Minneapolis ។

សេចក្តីជូនដំណឹង របស់ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ នៅក្រោយ ការប្រកាសនេះបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi គឺជាអ្នកដែលបាន ធ្វើសំណើរដើម្បីទិញកាំភ្លើងធំ ម៉ាក MK 45 និងគ្រាប់កាំភ្លើង ប្រភេទ D349ចំនួនប្រមាណជា ៣៥០០គ្រាប់ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នាពេលកន្លងមក៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top