ព្រឹត្តិការណ៍

ក្រុមហ៊ុន Microsoft ផ្តល់អាជ្ញាប័ណ្ណនាំចេញកម្មវិធីទីផ្សារធំទៅកាន់ក្រុមហ៊ុន Huawei

SEATTLE៖ក្រុមហ៊ុន Microsoft Corp បាននិយាយថា ខ្លួនបានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការនាំចេញសូហ្វវែរទៅក្រុមហ៊ុន Huawei Technologies Co Ltd. ដែលជាក្រុមបច្ចេកវិទ្យយក្សរបស់ប្រទេសចិនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


អ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft បានប្រាប់ថា នាថ្ងៃទី ២០ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានផ្តល់ការស្នើសុំរបស់ Microsoft នូវអាជ្ញាប័ណ្ណនាំចេញ software ផ្នែកទីផ្សារទៅឲ្យក្រុមហ៊ុន Huawei ។ យើងពេញចិត្តចំពោះសកម្មភាពរបស់នាយកដ្ឋានឆ្លើយតបទៅនឹងសំណើរបស់យើង។


រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកDonald Trump បានផ្តល់សំណងដល់ក្រុមហ៊ុន Huawei ជាលើកទី ២ របស់ខ្លួននៅសប្តាហ៍នេះ ដែលអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់មួយចំនួនចាប់ផ្តើមលក់ឡើងវិញដល់ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន បន្ទាប់ពីវាត្រូវបានដាក់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មជុំវិញបញ្ហាសន្តិសុខជាតិកាលពី ៦ ខែមុន។


នាយកដ្ឋានពាណិជ្ជកម្មបានបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមចេញអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនមួយចំនួនដើម្បីលក់ទំនិញទៅឲ្យក្រុមហ៊ុន Huawei ពង្រីកមូលដ្ឋានអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន និងផ្តល់នូវភាពច្បាស់លាស់ដែលបានរង់ចាំជាយូរមកហើយចំពោះឧស្សាហកម្មដែលធ្លាប់បានលក់ទំនិញមានតម្លៃរាប់ពាន់លានដុល្លារ។


មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយថា ខ្លួនបានទទួលសំណើរសុំអាជ្ញាប័ណ្ណប្រហែល ៣០០ ដែលប្រហែលពាក់កណ្តាលត្រូវបានដំណើរការ។ ប្រហែលពាក់កណ្តាលនៃចំនួនទាំងនោះឬមួយ ភាគបួននៃចំនួនសរុបត្រូវបានយល់ព្រមហើយនៅសល់ត្រូវបានបដិសេធ។ គេមិនទាន់ដឹងច្បាស់ថាតើផលិតផលណាដែលត្រូវបានអនុញ្ញាតឲ្យលក់ដាច់បំផុតនៅលើពិភពលោក៕ដោយ៖លី ភីលីព

Most Popular

To Top