បរទេស៖សហរដ្ឋអាមេរិកនិងបារាំង តាមសេចក្តីរាយការណ៍ កំពុងតែជំរុញបង្កើនប្រព័ន្ធរ៉ាដានៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយមានការវាយប្រហារដោយកូនដ្រូននិងមីស៊ីល ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងអារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញា ដែលទីក្រុងវ៉ាស៊ីនតោនធ្វើការថ្កោលទោសទៅលើប្រទេសអ៊ីរ៉ង់។
ប្រធានទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីការពារជាតិបារាំង ក៏បានធ្វើការប្រកាសពីបេសកកម្មដែនសមុទ្រ ដើម្បីផ្តល់កិច្ចការពារដែនទឹកតំបន់ឈូងសមុទ្រ នៅក្នុងវេទិកាសន្តិសុខបារ៉ែនមួយ កាលពីថ្ងៃសៅរ៍ផងដែរ នេះបើតាមការចេញផ្សាយរបស់កាសែត Yahoo News។
គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ Kenneth McKenzie ដែលគ្រប់គ្រងប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ានិងអាស៊ីទក្សិណ បាននិយាយយ៉ាងដូច្នេះថា “យើងបន្តចម្រាញរកព័ត៌មាន ស្តីពីការវាយប្រហារទៅលើក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco ហើយវានឹងត្រូវបានចេញជាផ្លូវការ តាមរយៈប្រជាជនអារ៉ាប៊ីសាអូឌីត”៕ ប្រែសម្រួល៖ប៉ាង កុង