សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់កាំភ្លើងធំពីកោះព្រំដែនកូរ៉េមួយនៅសមុទ្រលឿងក្នុងការរំលោភលើកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ និងបានបញ្ជាក់ពីការសោកស្ដាយយ៉ាងខ្លាំង នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) នៅថ្ងៃនោះដែរមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានចេញបញ្ជាឱ្យមានការបាញ់កាំភ្លើងធំដោយ្ទាល់ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់អង្គភាពយោធាមួយនៅលើឆាងរិនអ៊ីល ដែលស្ថិតនៅភាគខាងជើងនៃខ្សែព្រំដែនខាងជើង ព្រំដែនសមុទ្រជាក់ស្តែង នៅសមុទ្រលឿង។
ប្រភពមិនបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទនៃការត្រួតពិនិត្យ និងព័ត៌មានលម្អិតផ្សេងទៀតទេ ហើយប្រភពយោធាបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះបានធ្វើសមយុទ្ធបាញ់ប្រហារដែលពាក់ព័ន្ធនឹងកាំភ្លើងធំនៅតាមឆ្នេរសមុទ្រ ប៉ុន្ដែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដូចជាកាលបរិច្ឆេទនៃការធ្វើសមយុទ្ធ ប្រភេទកាំភ្លើង និងចំនួននៃការបាញ់នោះ៕ដោយ ៖ ឈូក បូរ៉ា