សត្វរមាសចុងក្រោយបំផុតនៃកោះស៊ូមាត្រាប្រទេសឥណ្ឌូនេស៊ី បានងាប់ហើយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលបណ្ដាលឲ្យពូជរមាសប្រភេទនេះដាច់ពូជពីភពផែនដី។
/5dde164a0424f_1574835780_medium.jpg)
យោងតាមមន្ត្រីអភិរក្សសត្វព្រៃឥណ្ឌូនេស៊ីឲ្យដឹងថា សត្វរមាសញីដែលមានអាយុ ២៥ឆ្នាំនេះ មានឈ្មោះថា Iman ដែលបានងាប់នៅលើកោះ Borneo ភាគកណ្ដាល។ មូលហេតុដែលបណ្ដាលឲ្យស្លាប់ គឺដោយសារជំងឺមហារីក និងដុះដុំសាច់។ ជំងឺនេះ បានធ្វើឲ្យសត្វរមាសរងការឈឺចាប់ខ្លាំងអស់រយៈពេលជាច្រើនខែ និងមានសម្ពាធខ្លាំងមុនពេលងាប់។ ថ្លែងដោយស្រងូតស្រងាត់ ប្រធានាយកដ្ឋានសត្វព្រៃលោក Augustine Tuuga ឲ្យដឹងថា “ខ្ញុំគិតថាឥឡូវនេះសត្វរមាសស៊ូមាត្រាបានដាច់ពូជហើយ។”
/5dde164b2ff1b_1574835780_medium.jpg)
គួរឲ្យដឹងថា កាលពីខែឧសភាកន្លងទៅ សត្វរមាសឈ្មោលចុងក្រោយបង្អស់បានងាប់ ដែលបានរស់នៅក្នុងតំបន់អភិរក្សនៃកោះ Borneo នេះផងដែរ៕
/5dde164a5b115_1574835780_medium.jpg)
ប្រភព៖Sabay
